LyricFind Logo
LyricFind Logo
Profile image icon
Lyric cover art

Don't Leave

Apple Music logo
Deezer logo
Spotify logo
Lyrics
ហុឹម​ ហុឹម​ ហុឹម​ ​ហុឹម

ហេតុអ្វីពេលបងបិទភ្នែក​នៅតែឃេីញមុខអូន​ នៅឮសំឡេងមាសស្ងួន​ហៅឈ្មោះបងនៅឡេីយ​ គ្រប់អនុស្សាបានសាង​ ឬអូនកប់ទុកអស់ហេីយ​ ប្រឹងសួរក៏គ្មានចម្លេីយ​ សុខៗអូនក៏សុំទៅ

អូនចាកចេញទៅស្ងាត់ៗ​ មួយម៉ាត់ក៏ប្រាប់បងមិនបានថាបែកមកពីអ្វី​ អោយបងទទួលវាយ៉ាងណាពេលដែលគ្មានអូនជាកម្លាំងចិត្ត​ បងនៅឈរត្រង់នេះ​ ទីនេះ​ រងចាំមាសមេត្រឡប់មកបំពេញជីវិត​ ទទួលមិនបានទេ​ មាសមេបងសុំ​ កុំទៅចោលបងពេលនេះ​

ជាផ្កាធ្លាប់ស្រស់បំព្រង​ ប្រែស្រពោនស្វិតឥតន័យ​ ប្រៀបបានរូបបងនិងស្រី​ ត្រូវឃ្លាតកាយឆ្ងាយបេះដូង​ ចង់តែកៀកនៅជិត​ ចង់តែកៀកនៅក្បែរ​ តែពេលនេះពួកយេីង​ បានដេីរខុសគន្លង​ ពាក្យសន្យាយេីងទាំងពីរ​

អូនចាកចេញទៅស្ងាត់ៗ​ មួយម៉ាត់ក៏ប្រាប់បងមិនបានថាបែកមកពីអ្វី​ អោយបងទទួលវាយ៉ាងណាពេលដែលគ្មានអូនជាកម្លាំងចិត្ត​ បងនៅឈរត្រង់នេះ​ ទីនេះ​ រងចាំមាសមេត្រឡប់មកបំពេញជីវិត​ ទទួលមិនបានទេ​ មាសមេបងសុំ​ កុំទៅចោលបងពេលនេះ​

ពិបាកខ្លាំងណាស់ស្ទេីរផុតដង្ហេីម​ ពួកយេីងអាចចាប់ផ្ដេីមម្ដងទៀតបានទេពៅ​ បងសុំត្រឹមមួយនាទី​ ជជែកអោយដឹងសខ្មៅ​ ហេតុអ្វីអូនទៅចោលបង​ ពិបាកទទួលឬក៏គ្មានផ្លូវ​ តម្រូវអោយបងនៅម្នាក់ឯងជាថ្មី​ ដាច់ចិត្តម្លេះថ្លៃត្រឹម​ ឱកាសម្ដងទៀត​

អូនចាកចេញទៅស្ងាត់ៗ​ មួយម៉ាត់ក៏ប្រាប់បងមិនបានថាបែកមកពីអ្វី​ អោយបងទទួលវាយ៉ាងណាពេលដែលគ្មានអូនជាកម្លាំងចិត្ត​ បងនៅឈរត្រង់នេះ​ ទីនេះ​ រងចាំមាសមេត្រឡប់មកបំពេញជីវិត​ ទទួលមិនបានទេ​ មាសមេបងសុំ​ កុំទៅចោលបងពេលនេះ​

ភ្លេង......

WRITERS

BENN Sakada, BENN

PUBLISHERS

Lyrics © O/B/O DistroKid

Share icon and text

Share


See A Problem With Something?

Lyrics

Other

LyricIQ Analysis

Top Emotion

Sadness

Sentiment
Thumbsup IconThumbsup IconThumbsup Icon
Theme

None