ខ្ញុំញញឹម តែមិនមែនថាខ្ញុំសប្បាយ
ខ្ញុំនៅសើច តែបេះដូងកំពុងឈឺ
មនុស្សគេមើលឃើញ តែស្នាមញញឹមខាងក្រៅ
គ្មានអ្នកណាដឹងថា ខ្ញុំហត់ប៉ុណ្ណាទេ។
ពីខេត្តមកទីក្រុង ដោយសង្ឃឹមថ្ងៃស្អែក
តែយប់នីមួយៗ ខ្ញុំគេងទាំងទឹកភ្នែក
គ្មានដៃអ្នកណា មកជួយជូតទឹកភ្នែកខ្ញុំ
មានតែក្តីស្រមៃ ដែលខ្ញុំមិនព្រមបោះបង់។
ថ្ងៃណាមួយ ខ្ញុំនឹងឈប់យំម្នាក់ឯង
ថ្ងៃណាមួយ ការលំបាកនឹងកន្លងផុត
ខ្ញុំនឹងត្រឡប់ទៅផ្ទះ ដោយមិនមែនដៃទទេ
ឱ្យគ្រួសារខ្ញុំដឹងថា ការតស៊ូនេះមានន័យ។