ចាប់តាំងពីស្គាល់ចិត្តគ្នា
ពេលដែលបងធានាចូលក្នុងជីវិត
មេឃធ្លាប់តែមានពណ៌ខ្មៅងងឹត
បងប្រែក្លាយជាស្រស់បំព្រង។
អូនត្រូវឈឺរីងរៃព្រោះហេតុផងបង
មើលមុខអូនមិនចំខ្លាចអ្វីស្នេហ៍ស្នង
អូនដឹងថាបំណងប៉ងចែកផ្លូវគ្នា ។
បងប្រើលេសសុំបែកថាខ្លួនមិនល្អ
ឈប់ស្គាល់គ្នាបន្ត ព្រោះចង់ឲ្យអូនល្អជាងនេះ
ពេលរៀបរ៉ាប្រុងដេញអូនចេញពីជីវិត។
អ្វីដែលទទួលបានគឺស្នាមបេះដូង
មិនអាចគេចការខូចចិត្ត បានឡើយ ។
អូនត្រូវឈឺរីងរៃព្រោះហេតុផងបង
មើលមុខអូនមិនចំខ្លាចអ្វីស្នេហ៍ស្នង
អូនដឹងថាបំណងប៉ងចែកផ្លូវគ្នា ។
បងប្រើលេសសុំបែកថាខ្លួនមិនល្អ
ឈប់ស្គាល់គ្នាបន្ត ព្រោះចង់ឲ្យអូនល្អជាងនេះ
ពេលរៀបរ៉ាប្រុងដេញអូនចេញពីជីវិត។
អ្វីដែលទទួលបានគឺស្នាមបេះដូង
មិនអាចគេចការខូចចិត្ត បានឡើយ ។
បងប្រើលេសសុំបែកថាខ្លួនមិនល្អ
ឈប់ស្គាល់គ្នាបន្ត ព្រោះចង់ឲ្យអូនល្អជាងនេះ
ពេលរៀបរ៉ាប្រុងដេញអូនចេញពីជីវិត។
អ្វីដែលទទួលបានគឺស្នាមបេះដូង
មិនអាចគេចការខូចចិត្ត បានឡើយ ។