ចំណុចរសើបនៃអារម្មណ៏ខ្ញុំមានតែភាពឈឺចាប់
អ្វីដែលខំរំពឹងប្រឹងរកកន្លែងអាចស្លាប់ឆាប់
អ្នកដែលបានស្ដាប់សូមកុំគិតសូមកុំត្រាប់
ចាប់តាំងពីពេលនេះបើមានអ្វីកើតឡើងសូមកុំយំ
ឆាប់គេងឆាប់ភ្ញាក់ដេញចាប់ក្ដីស្រមៃ
ថ្ងៃរះកាន់តែខ្ពស់កាន់តែមានតម្លៃ
កុំចាំដល់មេឃងងឹតទើបចិត្តនឹកគិតមមៃ
អ្វីដែលមានតម្លៃក្ដោបវាទុកឱ្យជាប់
របស់ដែលយើងស្រឡាញ់វាមានតម្លៃខ្លាំងជាងទ្រព្យ
កុំចាំដល់ជ្រុះបាត់ទើបទាញវាចេញយកមករាប់
ចាំទុក ថ្ងៃមុខ អ្នកនឹងស្គាល់រសជាតិពិតនៃសេចក្ដីសុខ
អ្វីដែលមិនស្រណុកខ្ញុំស្គាល់អស់ហើយ
គ្មានអ្វីដែលចង់សាកដែលចង់ដឹងទៀតឡើយព្រោះលិទ្ធផល
ដែលខ្ញុំបានគឺការឈឹចាប់គ្មានថ្ងៃស្បើយ
រកមិនឃើញសោះមិនឃើញកោះមិនឃើញត្រើយ
មិនឃើញអ្វីទាំងអស់ខ្ញុំឃើញតែផ្នូរដែលជីករួចហើយ (Yeah yeah)
Nothing to lose (Yeah yeah)
I got nothing to lose (Yeah yeah)
Nothing to lose (Yeah yeah)
I got nothing to lose (Yeah yeah)