ពេលនេះគួររះឡើងខ្ពស់ដូចផ្កាយ
សុខសប្បាយទាំងប្រុសទាំងស្រី
សិល្បករសិល្បការិនីកំពុងចាប់ក្ដីស្រមៃ
សូមបើកទំព័រថ្មីបន្ដស្នាដៃពី គង់ ណៃ ខ្ញុំបាទអើយ
I said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
I said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅ ហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
ខ្មែរយើងពីមុនអស្ចារ្យ យើងជាគុជនៃអាសុី
មានបេះដូងសិល្បៈ ឆ្លាក់នៅលើប្រាង្គសិលា
សុិន សុីសាមុត រស់ សិរីសុធា ប៉ែន រ៉ន មាស សាម៉ន
យកពួកគាត់គឺជាគំរូធ្វើជាគ្រូផ្ចាញ់មា
បង្កើតទំព័រប្រវត្តិសាស្រ្ដ
ដាស់ពពួកលីលា you hear me?
They tryna break my soul (តែខ្ញុំឆ្អិនដល់បណ្ដូល)
លុយគេអ្នកជះខ្ញុំអ្នកប្រមូល (ខ្ញុំប្រមូលកុងត្រូល)
ព្រោះពីមុនដូចកន្ទបតែឥឡូវដូចជាហូល
ទាញជាកម្រៃ ច្នៃវាចូលដូចចំណូល
ខ្ញុំសូមរៀបរាប់ ជំរាបសណ្ដានឲ្យបានដឹង
កុំនៅស្ងៀមត្រឹង បាត់ឈឹង អញ្ចឹងត្រូវប្រឹងរឹងបុឹង
ព្រោះមានរឿងជាច្រើនដែលអ្នកមិនដឹង
អ្នកណាស្នងតំណែង បើឯងអញ្ចឹង?
បើគេមិនឲ្យតម្លៃរត់ចូលព្រៃធ្វើជាសិង្ហ
បើចូលទឹកដូចក្រពើ នៅលើឈើធ្វើជាជ្រឹង
ត្រូវទាញទាញ ត្រូវរុញរុញ ត្រូវចាប់ចាប់យើងចាប់
កុំបោះចោលក្ដីស្រមៃ មានតម្លៃដល់ថ្ងៃស្លាប់
ត្រូវទៅមុខមិនរាថយ មិនបកក្រោយត្រូវប្រញាប់
ចាប់វាឲ្យបាន កើតមកមួយជាតិធាតុប៉ុន្មាន?
វែកផ្លូវហើយដើរ ទោះបីមានអ្នករំខាន
មិនដែលគិតទាល់តែសោះថាខ្ញុំធ្វើវាមិនបាន
ឈ្នះតែងតែឈ្នះ ឈ្នះលើចិត្តតិរិច្ឆាន
ឥឡូវបងប្អូន ពូមីងអ៊ុំ គង់ ណៃខ្ញុំសូមបញ្ជាក់
តន្រ្ដីសម័យថ្មី សម័យយុវវ័យអាយុជាង ២០ តែចង់ហោះដូចបក្សី
ផ្លាស់ទៅតាមពេលតាមសម័យក្មួយចេះរៀបចំឲ្យសមប្រពៃ
លើកដាក់ពាក្យពេជ្រចុងប៊ិចឲ្យមានតម្លៃ
I wanna know អ្នកណាសាទរពេលដែលឃើញយើងថ្កើន
Yeah now we know អ្នកខ្លាំងមួយនគរដល់ពេលឆ្ពោះទៅមុខរត់ រកភាពរីកចម្រើន
I said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះហើយខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃហើយឆើតឆាយ
I said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅ ហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
រីកដូចជាផ្កា ខ្ញុំរះលើវេហា
Everybody wanna be like me
Flow ហូរពីសិរសាពាក្យខ្ញុំមុតដូចផ្លែរណារ
ដូចជារាជសាររបស់រាជិសីពីរាជធានី
បដិវត្ដតន្រ្ដី ទស្សវត្ដរ៍ថ្មី (Pow Pow)
ដើរមកឆ្ងាយ ចម្ងាយមិនអាចថយ
ប្រាប់អ្នកម្ដាយមកចាយក្រដាស ១០០ $
អ្នកខ្លះមិនជឿឥឡូវស្រែករកពុទ្ធោ (ពុទ្ធោ)
ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ (ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ)
Huh មិនត្រូវការនាងបក់ក៏មិនត្រូវការនាងបោយ
I said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះហើយខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
I said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ